ក្រុមហ៊ុនកំព្យុទ័រ FXI របស់ Norway ទើបនឹងបង្ហាញនូវកំព្យុទ័រមួយ​គ្រឿងដែរប្រើប្រាស់​ប្រព័ន្ធ

ដំណើការ Android ដែលមានទំហំដ៏តូច។ កំព្យុទូ័រនេះប្រើ​ chip Dual-Core របស់ Samsung

Exynos ARM (ដូច Chip របស់ Galaxy S II) ដែលមានការភ្ជាប់គ្រប់បែបដូចជា Wifi,

Bluetooth, HDMI និង card reader microSD។








FXI ហៅផលិតផលនេះឈ្មោះថា Cotton Candy (ស្ករសំឡី) ដែលមានទម្ងន់ត្រឹមតែ ២១

ក្រាម។ Cotton Candy អាចប្រើជាមួយអេក្រង់ណាក៏បាន ដូចជាអេក្រង់ ទូរទស្សន៍,កំព្យុទ័រ,

Laptop, ទូរស័ព្ធ ឬ Tablet ។ល។









ឧបករណ៍នេះមានច្រក USB 2.0 ម្ខាងនិង ច្រក HDMI នៅម្ខាង។ រូបភាពអាចចេញដោយច្រក

ទាំងពីរ USB និង HDMI។












CEO របស់ FXI លោក Borgar Ljosland បានឲ្យដឹងថា Cotton Candy អាចប្រើប្រព័ន្ធ

ដំណើការ Ubuntu ហើយក្នុងពេលអនាគតកាលអាចថែម Windows 8 ទៀត។ ក្រុមហ៊ុន

មិនឆ្ពោះទៅកាន់ការប្តូរទាំងស្រុង កំព្យុទ័រទេ ប៉ុន្តែសង្ឃឹមថា Cotton Candy អាចក្លាយទៅ

ជាកំព្យុទ័រទីពីរ។ ក្រុមហ៊ុនបានបង្ថែមថាជំនាន់ក្រោយ Cotton Candy នឹងត្រូវបាន

ប្រើ Chip ដែលមានល្បឿនលឿនជាងនិងបច្ចេកទេស USB 3.0។ តំលៃរបស់ Cotton

Candy ប្រហែលជា 200USD។ ប៉ុន្តែមិនទាន់ដឹង ពេលវេលាចេញលក់ផលិតផលនេះទេ។










ព័ត៌មានមួយចំនួនរបស់ Cotton Candy៖

Chip: ARM Cortex-A9 ល្បឿន 1.2GHz

RAM: 1GB

GPU: ARM Mali-400MP

Connect: Wifi b/g/n, Bluetooth 2.1, DMI 2.1, USB 2.0

ប្រព័ន្ធដំណើការ: Android, Ubuntu, Windows, Linux, Mac (Virtual Machine)

 

 

via CN